មន្ត្រីជាន់ខ្ពស់ខេត្តមណ្ឌលគិរីបានថ្លែងបញ្ជាក់ថា រដ្ឋបាលខេត្តនឹងចាត់វិធានការលើការរឹតបន្តឹងចំពោះការនាំចេញទំនិញផ្សេងៗជាពិសេសការលួចដឹកឈើចេញតាមច្រកព្រំដែននានា ក្នុងខេត្តមណ្ឌលគិរីកាន់តែមានប្រសិទ្ធភាព។
មន្ត្រីសាលាខេត្តបានប្រាប់ភ្នាក់់ ងារព័ត៌មានថា លោកអភិបាលខេត្តបានដាក់បទបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅក្នុងខេត្តសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវបង្កើនការត្រួតពិនិត្យខ្លាំងឡើង ចំពោះបាតុភាពផ្សេងៗ ដែលកើតឡើងនៅតាមច្រកព្រំដែន ។
ការប្រកាសដាក់វិធានការបែបនេះ បានកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មួយចំនួនបានឱ្យដឹងថា នៅច្រកមួយនេះមានការឆ្លងកាត់រថយន្តដឹកឈើ នៅតែកើតមានឆ្ពោះទៅប្រទេសវៀតណាម និងមិនទាន់មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្តក៏បាន ព្រមានចាត់វិធានការទៅលើមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះផងដែរបើសិននៅមិនព្រមធ្វើការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះ ។!
ក្រុមហ៊ុនថ្នាំជក់មួយចំនួនហាក់គ្មានឆន្ទៈក្នុងការបោះពុម្ពសារព្រមានសុខភាពជារូបភាព
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ គឺមានរយៈពេលបីឆ្នាំហើយដែលច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់ត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តប៉ុន្តែជាក់ស្តែងត្រូវគេមើលឃើញថាអនុលោមភាពនៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយទេ ដោយនៅលើទីផ្សារលក់បារីក្នុងស្រុកគឺបន្ត មានផលិតផលរបស់ក្រុមហ៊ុនថ្នាំជក់ជាច្រើន មិនព្រមបោះពុម្ពសារព្រមានសុខភាពជារូបភាពដែលមានទំហំ៥០%និងសារព្រមានសុខភាពជាអក្សរខ្មែរទំហំ៥% លើ កញ្ចប់បារីនិងសុង ដូចដែលច្បាប់បានកំណត់នោះឡើយ ហើយដាក់តាំងលក់ដោយសេរី យ៉ាងរំភើយនៅទូទាំងប្រទេសនូវផលិតផលមិនស្របច្បាប់ទាំងនោះ ។
លោកវរសេនីយ៍ឯកម៉ាត់ យូសុះ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញានៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា“ហើយសព្វថ្ងៃនេះ យើងបាននិងកំពុងចាត់វិធានការចំពោះក្រុមហ៊ុនថ្នាំជក់អ្នកចែកចាយ ក៏ដូចជា រាល់សកម្មភាពលក់ និងដាក់តាំងផលិតផលថ្នាំជក់ដែលពុំមានសារព្រេមានសុខភាពត្រឹមត្រូវតាមច្បាប់ទាំងនោះហើយ ។
ក្នុងនោះ មានក្រុមហ៊ុនមួយចំនួន បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចែកចាយផលិតផលថ្នាំជក់ ដែលពុំមានសារព្រមានសុខភាពត្រឹមត្រូវហើយយើងនៅតែបន្តឃ្លាំមើលនិងចាត់វិធានការជាបន្តបន្ទាប់ថែមទៀត ក្នុងគោលដៅជំរុញឱ្យមានការអនុវត្ត និងគោរពតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់និង បទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ដែល មានជាធរមានរួចមកហើយនោះ។
គួររម្លឹកថា កន្លងមកគេឃើញ មានការចុះបង្ក្រាបរបស់អាជ្ញាធរកាលពីខែមីនានិងមេសា ចំពោះក្រុមហ៊ុន វីនីតុន(ដែលលក់បារីឡុខុរយ្ប ជរៀន្បឹ នៅងកៀរស្បោំ ជាមប្បៀ ហ្ស៊ានង ឃិបបានសន្យាថា នឹងប្រមូលផលិតផលបារីរបស់ខ្លួន ដែលគ្មានសារព្រមានសុខភាពជារូបភាពពីលើទីផ្សារឱ្យអស់ត្រឹមថ្ងៃទី០១ ខែមិថុនាដើម្បីយកមកធ្វើការកែតម្រូវឱ្យស្របច្បាប់ឡើងវិញ ។ ហើយចំពោះសំណុំរឿងរបស់ក្រុមហ៊ុនស៊ីធីខេ(ដែលលក់បារីជៀបឹយ្បៀ ឍ្បីៅ ឡៅភីណ) ដែលអាជ្ញាធររឹបអូស បានផលិតផលបារីមិនស្របច្បាប់គ្មានសារព្រមានជារូបភាពជាង១,៦០០ប៊ិចនោះគឺកំពុងត្រូវបានតុលាការខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីច្បាប់ ។
សាធារណជនក៏កំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យស្មារតីនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់មានប្រសិទ្ធិភាព ឈានទៅរកការកាត់បន្ថយអត្រាអ្នកជក់ក៏ដូច ជាបង្កើតបាននូវបរិយាកាសប្រកួតប្រជែងស្មើភាពគ្នានៅក្នុងវិស័យឧស្សាហកម្មថ្នាំជក់នៅកម្ពុជានេះផងដែរ ៕