នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្រុងតាខ្មៅ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ នាយ-ពលទាហាន ក្នុងបញ្ជាការរដ្ឋានអង្គរក្សក្នុងឱកាសឆ្នាំថ្មីខាងមុខ។
ឯកឧត្តម គង់ សោភណ្ឌ បានលើកឡើងពីការខិតខំបំពេញការងារ របស់បញ្ជាការដ្ឋានអង្គរក្ស ក្នុងបុព្វហេតុការពារ សន្តិសុខ សុវត្តិភាព ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលមកបំពេញទស្សនៈកិច្ច នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសធ្វើការងារ ជាសេនាធិការដល់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះមហន្តរាយនានា ព្រមទាំងការការពារបូរណៈភាពទឹកដីកន្លងមក។
ឯកឧត្តម បានអំពាវនាវ ឱ្យបងប្អូន នាយ-ពលទាហាន ក្នុងបញ្ជាការរដ្ឋានអង្គរក្ស ត្រូវធ្វើអនាម័យជាប្រចាំ និងផ្សព្វផ្សាយពីបញ្ហាជម្ងឺកូវីត-១៩ ឲ្យបានផុសផល ជូនដល់បងប្អូនប្រជាជន កូនចៅរបស់ខ្លួន ដើម្បីរួមចំណែក ការពារនូវជម្ងឺកូវីដ-១៩នេះ។
ក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខនាយ-ពលទាហាន ក្នុងបញ្ជាការរដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស បានមានប្រសាសន៍បញ្ជាក់ថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីក្រសួងសុខាភិបាល ព្រមទាំងពីក្រសួងការពារជាតិ អគ្គបញ្ជាការខ.ភ.ម ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត តែងតែបានណែនាំជាប្រចាំដល់នាយ-ពលទាហាន ក្នុងបញ្ជាការដ្ឋានកងអង្គរក្សទាំងមូល ធ្វើអនាម័យជាប្រចាំនៅក្នុងទីបញ្ជាការ កន្លែងធ្វើការ និងការចេញទៅប្រចាំការតាមគោលដៅ បេសកម្មនីមួយៗជានិច្ច។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត
ហ៊ីង ប៊ុនហៀង បញ្ជាក់ថា កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស មានសុខភាពល្អប្រសើរ និងត្រៀមជួយអន្តរាគមន៍ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជម្ងឺ កូវីត-១៩ ដែលជាបញ្ហាជម្ងឺសកល។@ ជា អេងឡុង @