ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

ទើបធ្វើសង្សារ​នឹង​គ្នា​បាន​២​ខែសោះវាយសម្លាប់ ហើយអូសចូលទឹកបំបាត់ភស្តុតាង

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានរាយការណ៍ថា មានសាកសពអណ្ដែតទឹកក្នុងរណ្ដៅដី ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកសហការ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ដ្រ បានចុះដល់កន្លែងកើតហេតុ ពិនិត្យសាក ស ព ការសន្និដ្ឋាន បឋម ករណី នេះ ជា ឃា ត ក ម្ម ។

ជនរងគ្រោះ ១​នាក់​ឈ្មោះ ម៉ន ច័ន្ទ​ថន អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី មាន​ទីលំនៅ ភូមិ​ថ្លុក​ព្រាល ឃុំ​ព្រះ​និ​ពា​ន្ដ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ជនសង្ស័យ ឈ្មោះ ឌឿ​ន ឌី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រូចសើចw3

ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។ សម្ភារ បាត់បង់ ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក អូ​ប៉ូ ។​

ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យ

បច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ក្រោយពីបានប្រកាសរកអត្តសញ្ញាណ ជនរងគ្រោះ និងបានជួបជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះរួចមក សមត្ថកិច្ចជំនាញបានឈានដល់ការកំណត់មុខសញ្ញាឈ្មោះ ឌឿន ឌី ភេទប្រុស

w2

ត្រូវជាគូរស្នេហ៍ជនរងគ្រោះ ដែលទើបតែស្គាល់គ្នាជិត២ខែ និងធ្លាប់បានរួ ម ភេ ទជាមួយគ្នាបាន២លើក ។

ជនសង្ស័យ បានសារភាពថា កន្លងមក នៅថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ​២០២០​ វេលា ម៉ោង១៧​:០០នាទី​ជនសង្ស័យ​ និងឈ្មោះ​ យឿន​ គន្ធា ភេទស្រី​ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្អូនជីដូនមួយ)បានជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​ សេ១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HF

6858 ជាម៉ូតូរបស់ឈ្មោះយឿន​ គន្ធា​ ជិះចេញពី​ផ្ទះទៅយក​ជនរងគ្រោះ​ នៅភូមិ​ ថ្លុក​ព្រាល​ ឃុំព្រះនិព្វាន្ត ស្រុក​ គងពិសី​ ខេត្ត​កំពង់​ស្ពឺ​ដេីម្បីទៅហូបបង្អែមនៅផ្សារ​កំពង់​កន្ទួត​ ពេលមកដល់​ផ្សារ​កំពង់​កន្ទួត​ពុំបាន​ហូប​បង្អែម​ទេ​ ដោយសារ​មេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកេីត

ហេតុ​ ហេីយឈ្មោះ​ យឿន​ គន្ធា​ បាន​ជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ បាត់ទៅ​ ដោយ​ទុក​ជនរងគ្រោះ​និង​ជនសង្ស័យ នៅជាមួយ​គ្នា រហូតដល់វេលាម៉ោង០០:៤០នាទី​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែឆ្នាំដដែល​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ពីរឿង​ឲ្យជូនទៅផ្ទះ ​តែជន​សង្ស័យ​មិន​w5

ព្រម​ជូនទៅ​ ទេីបជន​រងគ្រោះ​ទះកំផ្លៀងជន​សង្ស័យ​០៣ដៃចំមុខ​ និង​ ជេរបញ្ចោរថែមទៀត​ ពេល​នោះជន​សង្ស័យ​ខឹង និងចង់ដោះដៃផង ក៏យកឈេីជ្រុងដែលនៅក្បែរកន្លែងកើតហេតុ មក វា យ​ ជនរ ងគ្រោះ​ចំ ​កញ្ចឹ ង ក ​ចំនួន​២​ដំបង​ប ណ្តា ល ឲ្យ​ ស្លា ប់​ ហេីយ​ជនសង្ស័យ​

បាន​យក​ដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ដាក់ ចូលក្នុងអាវជនរង​គ្រោះ​ខាងក្រោយ​រួច​ រុ ញទ ម្លា ក់ ចូលក្នុងទឹក រណ្តៅដីខ្សាច់ លិចបាត់តែម្តង ។ បច្ចុប្បន្នជនសង្ស័យ ​បានបញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល ស្រុកកណ្ដាលស្ទឹងដើម្បី កសាង​សំណុំរឿង​ បន្តចាត់ការ តាម​នីតិវិធី។

Filed in: Uncategorized

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved