នៅវេលាម៉ោងប្រហែល 10:30នាទីថ្ងៃទី21 ខែមេសា ឆ្នាំ2020នៅក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដោយមូលហេតុទុស្សេចរន្តអគ្គីសនី ។
យោងតាមសមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះមាន ឈ្មោះ មៀច សុខូ ភេទប្រុស អាយុ46ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ។
ចំណែកសម្ភារៈខូចខាតរួមមាន ឆេះផ្ទះ០1ខ្នងទំហំ5.5ម៉ែត្រ គុណ7.5ម៉ែត្រ ធ្វើអំពីឈើ ដំបូងប្រក់ក្បឿង ជញ្ជាំងក្តារឈើ,ទូរទស្សន៍០2គ្រឿង, អង្ក០2បាវ ,គ្រែឈើ០3,ឯកសារសៀវភៅគ្រួសារ: អត្តសញ្ញណបណ្ណ,សំបុត្រកំណើតមួយចំនួន និងលុយកាក់សម្ភារៈក្នុងផ្ទះមួយចំនួនទៀត។
ប៉ូលិសបញ្ជាក់ថា កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាល០1គ្រឿងប្រើប្រាស់ទឹកអស់ ០1ឡានស្មើនឹង០7ម៉ែត្រគូបទើបរលត់ជាស្ថាពរ។# ជា អេងឡុង #