ករណីរំលោភសេពសន្ធវ មានស្ថានទម្ងន់ ទាក់ទងនិងអាយុជនរងគ្រោះ
-កើតហេតុ៖ថ្ងៃទី១៨/០៦/២០២០ ម៉ោង១២ និង០០នាទី
-ចំណុច៖ផ្ទះជនសង្ស័យ ភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
***ជនរងគ្រោះ១នាក់៖(កូនបង្កើត)
-ឈ្មោះ ម ដ ល ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ:ភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុខរបរ:សិស្ស។
***ជនសង្ស័យ:០១នាក់៖(ឪពុកបង្កើត)
-ឈ្មោះម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ:ភូមិព្រែមតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល ។ មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន) ។
***វត្ថុតាងចាប់យក:គ្មាន***សភាពនៃរឿងហេតុ
កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកប៊ីយ៉ែ អានឆើរ ហើយមានសភាពស្រវឹង ក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសាប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើត របស់ខ្លួនរួមភេទរហូតបានសម្រេច ។ រហូតមកដល់ម៉ោងប្រហែល ប្រាំបីយប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថា :ប៉ាបានចាប់ខ្ញុំរំលោភខ្លួន ពេលលឺដូច្នេះ ជីដូនខឹង ហើយបានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា: ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហេីយធ្លាប់រំលោភបានចំនួនបីដងមកហេីយនិងធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេល១ឆ្នាំមកហេីយ។
ពិតជាព្រៃផ្សៃពេកហេីយ សត្វតេរច្ឆានខ្លះក៏វានៅស្គាល់កូនដែរ។ ឪពុកតេរច្ឆានចាប់រំលោភកូនបង្កេីតខ្លួនដែលមានអាយុទេីបតែ 8ឆ្នាំ។
Filed in: សន្តិសុខ សង្គម