ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

បើករថយន្ដឆ្លងផ្លូវរថភ្លើងមិនផុត ត្រូវរថភ្លើងបុកអូសជាង១០០ម៉ែត្រ សំណាងមិនមានអ្នករងរបួស

(កណ្ដាល)៖ វីដេអូឃ្លីបមួយបានចែកចាយពេញបណ្ដាញសង្គម Facebook ដោយរថយន្ដមួយគ្រឿង បើកឆ្លងកាត់ផ្លូវរថភ្លើង តែមិនផុតត្រូវរថភ្លើងបុកចំ ផ្នែកខាងក្រោយពេញទំហឹង អូសជាង១០០ម៉ែត្រ ប៉ុន្ដែសំណាងល្អមិនមានអ្នកណារងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមរយៈវីដេអូនេះ បានបង្ហាញថា រថយន្ដនៅខាងមុខបានឈប់ដើម្បីឲ្យរថភ្លើងមួយខ្សែឆ្លងកាត់ បន្ទាប់រថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AC-2252 មិនបានឈប់នោះទេ ដោយព្យាយាមបើកទៅមុខឲ្យផុត ដើម្បីបានទៅមុនរថភ្លើង ប៉ុន្ដែមិនបានសម្រេចក៏ត្រូវរថភ្លើង បើកចំផ្នែកខាងក្រោយពេញទំហឹងតែម្ដង។

n1

ក្រោយបុកអូសជាង១០០ម៉ែត្រ រថយន្ដបានធ្លាក់ទៅម្ខាងទៀតនៃកំណាត់ផ្លូវដែក ដោយរងការខូចខាតពេញទំហឹងផ្នែកខាងក្រោយ ប៉ុន្ដែសំណាងល្អខ្លាំងណាស់ ដោយក្នុងរថយន្ដនោះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានផ្ដល់ជាបទពិសោធន៍បន្ថែម ដល់អ្នកបើកបរដែលបើកឆ្លងកាត់ផ្លូវរថភ្លើងទាំងអស់ ត្រូវឈប់ដើម្បីផ្ដល់សិទ្ធិឲ្យរថភ្លើងបានធ្វើដំណើរទៅមុន ព្រោះថារថភ្លើងមិនអាចជាន់ហ្វ្រាំងឈប់ភ្លាមៗដូចរថយន្ដនោះទេ៕n2 n3 n4

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved