ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

អាសូរណាស់! ប្ដីប្រពន្ធពីរនាក់ត្រូវជនបែកថ្នាំម្នាក់វាយសំពងលើយ៉ាងដំណំ នៅស្រុកពាមរ ខេត្តព្រៃវែង

(ព្រៃវែង)៖ ប្ដីប្រពន្ធរងគ្រោះ ២នាក់ ត្រូវជនញៀនថ្នាំម្នាក់ទៀតវាយសំពងលើយ៉ាងដំណំ ព្រោះតែឃើញជនញៀនថ្នាំនោះកំពុងវាយកម្ទេចទូ ATM ធនាគារប្រៃសណីយ៍៍កម្ពុជា ហើយក៏នាំគ្នាទៅជួយឃាត់ដើម្បីកុំឱ្យមានការខូចខាតទូ តែបែរជាត្រូវជនបាត់សតិរូបនោះវាយមកលើតែម្ដង បណ្ដាលឱ្យរងរបួសធ្ងន់ទាំងប្ដីប្រពន្ធ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

មន្ត្រីនគរបាលស្រុកពាមរក៍បានឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ជឹម ឡេង អាយុ៥៣ឆ្នាំ រងរបួសបែកធំៗលើចិញ្ចើមពីរកន្លែង និងស្រ្តីជាប្រពន្ធមានឈ្មោះ ឡេ ថាន់ទៀង អាយុ៥០ឆ្នាំ រងរបួសរយាស់ត្រង់ថ្ងាសមួយកន្លែងយ៉ាងធំ និងបែកក្បាលផ្នែកខាងក្រោយមួយកន្លែងទៀត ហើយថែមទាំងជាំភ្នែកទាំងសងខាង មើលទៅរងសភាពធ្ងន់មែនទែន។ ក្រោយកើតហេតុការណ៍ ជនរងគ្រោះទាំងប្ដីប្រពន្ធត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញទាំងយប់។

ចំណែកជនបង្កនោះមានឈ្មោះ ខៀវ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ដែលត្រូវបានសមត្ថកិច្ចអះអាងថាជាមនុស្សញៀនថ្នាំ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានឃាត់ខ្លួនជននោះភ្លាមៗ។

មន្ត្រីនគរបាលបានបន្តថា មុនពេលកើតហេតុនោះ ជនបង្កដែលជាមនុស្សបែកថ្នាំ បានដើរស្រែកឡូឡាវង្វេងវង្វាន់តែម្នាក់ឯងពេញផ្លូវ ហើយបន្ទាប់មកក៏ស្រាប់តែកាន់ឈើជ្រុងចូលទៅវាយកម្ទេចរានព្រះភូមិ នៅមុខធនាគារប្រៃសណីយ៍កម្ពុជា ដែលនៅជាប់ផ្លូវជាតិលេខ១ និងរកវាយសន្តិសុខនៅយាមឱ្យធនាគារទៀត។ មិនតែប៉ុណ្ណោះ ជនស្រវឹងថ្នាំញៀននោះក៏ចេញមករកវាយទូ ATM ដែលនៅខាងក្រៅទៀត។ ឃើញដូច្នោះ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធក៏បានស្រែកហាមឃាត់ជនបែកថ្នាំនោះ ធ្វើឱ្យជននោះខឹង ក៏ស្ទុះមកវាយសន្ធាប់លើជនរងគ្រោះ បណ្តាលឱ្យរងរបួសបែបនេះតែម្តង។

ប្រភពដដែលនេះបានបញ្ជាក់ថា ក្រោយឃើញសកម្មភាពបែបនេះ សន្តិសុខដែលយាមនៅខាងក្នុងធនាគារនោះ បានរាយការណ៍មកនគរបាលចុះទៅអន្តរាគម និងចាប់ខ្លួនជនបង្កបានភ្លាមៗ ខណៈបច្ចុប្បន្នកំពុងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕

a1 a2 a4 a7

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved