ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

ថៃសម្រេចហាមឃាត់ការលេងបាញ់ទឹកដាក់គ្នា ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មីនៅឆ្នាំនេះ ខណៈករណីឆ្លងកូវីដ-១៩ កំពុងផ្ទុះឡើងជាថ្មី

(បាងកក)៖ ក្រុមកងកម្លាំងពិសេសប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ នៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួននឹងហាមឃាត់ការលេងបាញ់ទឹកដាក់គ្នានៅតាមដងផ្លូវដែលតែងតែកើតមានឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាធម្មតាប្រព្រឹត្តទៅនៅនាពាក់កណ្ដាលខែមេសាខាងមុខនេះ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលវាជាការហាមឃាត់ឆ្នាំទី២ ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រុមកម្លាំងពិសេសប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតមួយថា «ការលេងបាញ់ទឹកដាក់គ្នា នឹងមិនកើតមានឡើងនៅក្នុងការប្រារព្ធពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មីនេះទេ។ យើងស្នើសុំឱ្យអ្នកទាំងអស់គ្នាត្រូវតែចូលរួមសហការជាមួយយើង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់យើង»

អ្នកនាំពាក្យរូបនោះ បានគូសបញ្ជាក់ប្រាប់បន្ថែមថា ពិធីជប់លៀងបាញ់ពពុះសាប៊ូ ជាមួយតន្រ្តីកំដរអារម្មណ៍ ក៏នឹងត្រូវបានហាមឃាត់ដែរ បើទោះបីជាប្រពៃc1 c2ណីនៃការចាក់ទឹកលើដៃរបស់មនុស្សចាស់ សកម្មភាពសាសនាផ្សេងៗ និងការធ្វើដំណើរកំសាន្តរវាងខេត្តនានា ដើម្បីទៅលេងសាច់ញាតិ នឹងត្រូវបានអនុញ្ញាតក៏ដោយ។

គួរបញ្ជាក់ថា ពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មី តែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ហើយក្នុងមួយឆ្នាំៗតែងតែមានហ្វូងមនុស្សជាច្រើនដើរតាមដងផ្លូវ ដោយមានការលេងបាញ់ទឹកដាក់គ្នា ដែលវាត្រូវបានពិពណ៌នាថា ជាការលេងបាញ់ទឹកដ៏ធំបំផុតរបស់ពិភពលោក៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved