ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​ នៅ​សាលា​កុមារ​គ​ថ្លង់​និង​ពិការភ្នែក​ខេត្តសៀមរាប

​ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការងា​រពារ​ជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះជួយ​ខេត្តសៀមរាប និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​រដ្ឋសភា​រដ្ឋលេខាធិកា​រ​អនុរដ្ឋលេខាធិការ​គណៈ​អភិបាល​ខេត្ត​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​និង​កងពលធំ​អន្តរាគមន៍​លេខ​២​ព្រមទាំង​អស់លោក​ លោក​ស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ មន្ទីរ​ស្ថាប័ន​អង្គភាព​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ធ្វើការ​សំណេះសំណាល​ជាមួយ​ក្មួយៗ​កុមារ​នៃ​សាលា​កុមារ​គ​ថ្លង់​និង​ ពិការ​ភ្នែក​ខេត្តសៀមរាប​។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកស្រី​នាយិកា​សាលា​កុមារ​គ​ថ្លង់​និង​ ពិការភ្នែក​ខេត្ត​បាន​គូសបញ្ជាក់​ឲ្យដឹង​ថា​ឆ្លងកាត់​រយៈពេល​១៦​ឆ្នាំ​មកនេះ ​សាលា​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​ខេត្ត​មាន​អគារ​ចំនួន​១២​ខ្នង បុគ្គលិក​ចំនួន​៤០​នាក់​ស្រី​១៦​នាក់​និង​មាន​សិស្ស​សរុប​១២២​នាក់​ស្រី ៤១​នាក់​ក្នុងនោះ​សិស្ស​គ​ថ្លង់​៩៤​នាក់​នាក់​ស្រី​៣០​នាក់​សិស្ស​ ពិការភ្នែក​២៨​នាក់​ស្រី​១១​នាក់​និង​ស្នាក់​នៅ​រៀនសូត្រ​ក្នុង​សាលា​ចំនួន​ ៧២​នាក់​ស្រី​៣៣​នាក់ ។ ក្នុងនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង​សប្បុរសជន បាន​ឧបត្ថម្ភ​គាំទ្រ ជា​សម្ភារៈ​សិក្សា ស្បៀង​អាហារ​ប្រចាំ​ខែ ដល់​សាលា​កុមារ​គ​ថ្លង់ និង ពិការភ្នែក ដែល​ជា​សកម្មភាព​ទាំងនេះ ជា​ការផ្តល់​នូវ​ភាពកក់ក្តៅ ចំពោះ កុមារ និង​ជម្រុញ​ឲ្យ​កុមារ​ទាំង​អស់​មាន​ការ​ពុះពារ​តស៊ូ​ទៀតផង ។

​បន្ទាប់ពី​ធ្វើ​ចំណាប់អារម្មណ៍​ថ្លែងអំណរគុណ​របស់​តំណាង​សិស្ស​ ពិការភ្នែក​ចំពោះ​គណៈប្រតិភូ​រួចមក​មាន​ប្រសាសន៍​សំណេះ​សំ​ណា​ល​ជាមួយ​ ក្មួយៗ​ជា​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​នា​ឱកាស​នោះ​ឯ​.​ឧ ទៀ បាញ់ ក៏​បាន​នូវ​ការ​អាណិតអាសូរ​ចំពោះ​ក្មួយៗ​កុមារ​គ​ថ្លង់ និង​ពិការភ្នែក​ពី​កំណើត​ដែល​ត្រូវបាន​ទទួល​ការអប់រំ​រៀនសូត្រ​នៅតាម​ មជ្ឈមណ្ឌល​នូវ​ចំណេះដឹង​ទូទៅ​និង​បច្ចេកទេស​ក្រោម​ការយកចិត្តទុកដាក់​ពី​ លោកគ្រូ​អ្នកគ្រូ​ដែល​ជា​ម្តាយ​ទី​២​របស់​ក្មួយៗ ហើយ​ទាំងនេះ​ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​ថ្នាក់ដឹកនាំ​ គ្រប់​លំដាប់ថ្នាក់​តែង​បាន​ធ្វើ​ការផ្គត់ផ្គង់​ជា​ប្រចាំ​ខែ​ដល់​ក្មួយៗ​នៃ ​សាលា​កុមារ​គ​ថ្លង់​និង​ពិការភ្នែក​និង​បាន​ធ្វើ​ការរៀបចំ​ជួបជុំ​លេង​ សប្បាយ​ជាមួយ​ក្មួយៗ​ទៀតផង ។

​ឯ​.​ឧ ទៀ បាញ់ ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​ បង្ហាត់បង្រៀន​ដល់​ក្មួយៗ​ទាំងអស់ រហូត​បានរ​កនូវ​ការងារ​ជូន​ដល់​សិស្ស​គ​ថ្លង់​និង​និង​ពិការ​ភ្នែក​បាន​ធ្វើ ​នៅតាម​បណ្តា​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​រក​នូវ​កម្រៃ​ដោះស្រាយ​ជីវភាព​ ប្រចាំថ្ងៃ​របស់​ខ្លួន ។ កត្តា​ទាំង​នេះ​ក៏​សបញ្ជាក់​ផងដែរ ចំពោះ​បណ្តា​ក្រុមហ៊ុន​ឯកជន ដែល​មិន​មាន​ភាព​រើសរ​អើ​ង​ចំពោះ​ជនពិការ​មកពី​កំណើត​ពី​ព្រោះថា​មនុស្ស​យើង ​គ្រប់រូប​កើតមក​គឺ​មាន​ទេពកោសល្យ​ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​មិន​ ថា​ជា​ជនពិការ​ឬ​មិន​ពិការ​ឡើយ ។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​នូវ​ដំបូន្មាន​ល្អៗ​មួយចំនួន​ សម្រាប់​ក្មួយៗ​កុមារ​គ​ថ្លង់​និង​ពិការ​ភ្នែក​ទាំងអស់​ត្រូវ​គោរព​ ត្រង់ត្រាប់​នូវ​ដំបូន្មាន​របស់​លោកគ្រូ​អ្នកគ្រូ​នឹង​ចេះ​ជួយ​នូវ​ទុក្ខ​ ធុរះ​មិត្តភ័ក្តចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ឲ្យបាន​ល្អនៅ​ក្នុង​មជ្ឈមណ្ឌល​ ព្រមទាំង​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ​ដែល​សង្គម​ស្អប់ខ្ពើម​។​

​ក្នុងនោះដែរ ឯកឧត្តម​និង​លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​សិស្ស​គ​ថ្លង់​ដោយ​ ម្នាក់ៗ​សៀវភៅ​៥​ក្បាល​ប៊ិច​២​ដើម​សារុង​១​ក្រ​ម៉ា​១​ថវិកា​៣​ម៉ឺន​រៀល​ សិស្ស​ពិការ​ភ្នែក​ម្នាក់ៗ​សារុង​១​ក្រ​ម៉ា​១​ថវិកា​៣​ម៉ឺន​រៀល លោកគ្រូ​អ្នកគ្រូ​ម្នាក់ៗ​សៀវភៅ​១៥​ក្បាល​ប៊ិច​៥​ដើម​សារុង​១​ក្រ​ម៉ា​១​ ថវិកា​៥​ម៉ឺន​រៀល​និង​ផ្គត់ផ្គង់​ស្បៀង​អាហារ​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ សាលា​រយៈពេល​៥​ខែ​នូវ​អង្ករ​៥​តោន​ត្រីខ​៥​កេស​, មី​២០​កេស​, ទឹកក្រូច​៨​កេស នំ​ស្រួយ ៣ កេស និង ៥​ថង​ធំ  និង កំព្យូទ័រ​១​គ្រឿង ព្រឹន​ធ័​រ ១​គ្រឿង តុ​ការិយាល័យ​១ និង ថវិកា ចំនួន ៥​លាន​រៀល​ផងដែរ ។​

​ក្នុងឱកាស​នោះ ក៏​មាន​រៀបចំ​ជួបជុំ​ពិសារ​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ក្មួយៗ​ពិការ ដោយ​ឯកឧត្តម​លោកជំទាវ​អស់លោក លោកស្រី បានធ្វើកា​រឌួស​អាហារ​បញ្ចុក​អាហា​រដល់​ក្មួយៗ​កុមារ​គ​ថ្លង់ និង​ពិការភ្នែក​ក្នុង​ភាព​ទឹកចិត្ត​ជា​ម្តាយ​ឳ​ពុក​របស់​ក្មួយៗ​ប្រកប​ដោយ​ ភាព​រីករាយ​ក្នុង​ការអាណិតអាសូ​រដល់​ក្មួយៗ​កុមារ​ពិការ​បំផុត ៕

 

20160331c-1 20160331c-2 20160331c-4

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved