ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ៖ គ្មាន​មេដឹកនាំ​ណាមួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឱ្យ​ទៅ​បោះឆ្នោត​នោះទេ​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បាន​មានប្រសាសន៍ ថា​ច្បាស់​ណាស់​គឺ​គ្មាន​មេដឹកនាំ​ណាមួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឱ្យ​ទៅ​បោះឆ្នោត​ទេ មាន​តែ​ជន​អគតិ​ដែល​មាន​បំណង​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​ទើប​ពួកគេ​អាច​ធ្វើ​ដូច្នេះ​។​

​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ពុធ​២​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១៨ សម្តេច​តេជោ​បានសរសេរថា ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គឺ​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ នៅសល់​រយៈពេល​ជាង​២​ខែ​ទៀត​ប៉ុណ្ណោះ ។​

​មក​ទល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ឆ្នាំ​២០១៨ គឺ​មាន​គណបក្ស នយោបាយ​៥​ដូចជា ១-​គណបក្ស​ប្រជាជន​កម្ពុជា​, ២-​គណបក្ស​យុវជន​កម្ពុជា​, ៣-​គណបក្ស​សញ្ជាតិ​កម្ពុជា​, ៤-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​៥-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​បំពេញបែបបទ​ត្រឹមត្រូវ​ចុះបញ្ជី​និង​បាន ទទួលស្គាល់​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ក្នុង​ការចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​នៅ​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១៨  គឺ គ​.​ជ​.​ប នឹង​ពិនិត្យ​សម្រេច​ទទួលស្គាល់​គណបក្ស​នយោបាយ​មួយ​ចំនួន​ថែមទៀត​ដែល​បាន បំពេញបែបបទ​ត្រឹមត្រូវ​រួចរាល់​ហើយ ។

​យោងតាម​ចំនួន​គណបក្សនយោបាយ​ដែល​បាន​ដាក់ពាក្យ​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខនេះ​រួចហើយ​គឺ​មាន​គណបក្សនយោបាយ​ចំនួន ២០​ដែល គ​.​ជ​.​ប​កំពុង​ពិនិត្យ បែប​បទ​ថា​តើ​បាន​បំពេញ​ត្រឹមត្រូវ​រួចរាល់​ហើយ​ឬ​នៅ​មាន​ខ្វះខាត​អ្វី ។​

​សម្តេច​តេជោ​បាន​សរសេ​រ​ទៀតថា ទន្ទឹមនឹងនេះ​ដែរ​បើ​យើង​ប្រៀបធៀប​ភាគរយ នៃ​ការចូលរួម​បោះឆ្នោត ពី​សំណាក់​ប្រជាពលរដ្ឋ​រវាង​ប្រទេស​កម្ពុជា​និង សហគមន៍​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក គឺ​អ៊ឺរ៉ុប​មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ក្នុង​រង្វង់ ៣០​ភាគរយ​ក៏​អាច​ទទួលយកបាន រីឯ​សហរដ្ឋអាមេរិក គឺ​មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តែ ក្នុង​រង្វង់​៤០​ភាគរយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ចំពោះ​កម្ពុជា​គឺ​មាន​ពលរដ្ឋ​ជាង ៦៩​ភាគរយ​បាន​ទៅ​បោះឆ្នោត ។

​នេះ​គឺជា​ការបង្ហាញ​យ៉ាងច្បាស់​អំពី​ការរីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ នៅក្នុង​ប្រទេស​យើង​មិន​ដូច​ការបកស្រាយ​ដោយ​ជន​អគតិ​មួយចំនួន​ឡើយ​។

​ច្បាស់​ណាស់​គឺ​គ្មាន​មេដឹកនាំ​ណាមួយ​ណែនាំ​ពលរដ្ឋ​ខ្លួន មិន​ឱ្យ​ទៅ​បោះឆ្នោត​ទេ មាន​តែ​ជន​អគតិ​ដែល​មាន​បំណង​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​ទើប​ពួកគេ​អាច​ធ្វើ​ដូច្នេះ ។​

​សូម​បងប្អូន​ជនរួមជាតិ​និង​កូន ក្មួយ​យុវជន​ទៅ​បោះឆ្នោត​នៅក្នុង​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ទាំងអស់គ្នា​។​អរគុណ​បងប្អូន និង​កូនក្មួយ​ដែល​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​ខ្ញុំ​ហើយ​បន្ត​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ខ្ញុំ​មាន ឱកាស​ដឹកនាំ​ប្រទេសជាតិ​ដែល​ធានាបាន​នូវ​សុខសន្តិភាព​និង ការអភិវឌ្ឍ​គង់វង្ស​យូរអង្វែង​ ៕

 

hsprimenimister

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved