ខ្ញុំបាទ រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់សំណាញ់ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ០២ខ្សែរ ប្រវែង១៧០០ម៉ែត្រ ទទឹង០៥ម៉ែត្រ និង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិកំពង់សំណាញ់ ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីសម្ភោធនេះ បានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិ/ឃុំ ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធ។
ក្នុងឱកាសនោះផងដែរ ខ្ញុំបាទ សូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋ នៅសង្កាត់កំពង់សំណាញ់ ដែលទទួលបាន ផ្លូវបេតុងសម្រាប់ធ្វើដំណើរដឹកជញ្ជូន និងប្រកបការងារជីវភាពប្រចាំថ្ងៃ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរ និងយកចិត្តទុក ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន លូ និងប្រព័ន្ធធារាស្រ្ដ ក្នុងគោលបំណងដើម្បីបម្រើឲ្យសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ។
ខ្ញុំសូមចូលរួមគោរពនូវចក្ខុវិស័យ យុទ្ធសាស្រ្ដ គោលនយោបាយ និងវិធានការនានា របស់ រាជរដ្ឋាភិបាល ស្មោះត្រង់ បម្រើ ការពារ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ដោយលោក សាង បញ្ហា