ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

​នាយ​ឧត្តមសេនីយ៍គន់ គីម ប្រាប់​អតីតយុទ្ធជន​ថា​សម្តេច​​​តេ​ជោ ហ៊ុន សែន​ជា​មេដឹកនាំ​គិតគូរ​ជានិច្ច​ចំពោះ​អតីតយុទ្ធជន​

ក្នុង​ពិធី​សំណេះសំណាល​និង បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​អតីតយុទ្ធជន ៥០៨​នាក់​នៅ​ស្រុក​ព្រៃកប្បាស និង​ស្រុក​អង្គរបុរី​ខេត្ត តាកែវ​នា​រសៀល​ថ្ងៃ​អង្គារ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ​៣​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​លើកឡើង​ថា សម្តេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ កម្ពុជា​និង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន​គឺជា​មេដឹកនាំ​ដែល​តែងតែ​គិតគូរ​ជានិច្ច​ចំពោះ​សុខទុក្ខ​និង​រាល់​បញ្ហា​លំបាក​របស់​អតីតយុទ្ធជន​។​

​នាយ​ឧត្តមសេនីយ៍គន់ គីម បានបញ្ជាក់​ថា សម្តេច​តេជោ​ហ៊ុន សែន ជា​មេដឹកនាំ​កើតចេញ​ពី​យុទ្ធជន និង​ធ្លាប់​បាន​ឆ្លងកាត់​សមរភូមិ​រាប់​មិន​អស់​ដើម្បី តែ​ការរស់រៀន​ជា​ថ្មី​របស់​ជាតិ​និង ប្រជាជន​កម្ពុជា ដូច្នេះ​សម្តេច​បាន​យល់​យ៉ាងច្បាស់​ពី​ទុក្ខលំបាក​របស់​អតីតយុទ្ធជន ។​

​នាយ​ឧត្តមសេនីយ៍គន់ គីម បញ្ជាក់បន្ថែម ថា​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​របស់​យើង​សម្តេច​ជា​យុទ្ធជន​សម្តេច​ធ្លាប់ ឆ្លងកាត់​សមរភូមិ​រាប់​មិន​អស់​ដើម្បី​ជាតិ និង​ប្រជាជន​របស់​យើង ដូច្នេះ​សម្តេច​យល់​ណាស់​ពី​សុខទុក្ខ​របស់​បងប្អូន​អតីតយុទ្ធជន​យើង ។

​សម្តេច​តែងតែ​គិតគូរ ជានិច្ច​ពី​សុខទុក្ខ​និង បញ្ហា​លំបាក​របស់​បង​ប្អូន​អតីតយុទ្ធជន​យើង ហើយ​ក្រៅ​ពី​សម្តេច​ក្រៅពី​គណ បក្ស​ប្រជាជន​កម្ពុជា​មិនដឹងថា មាន​បក្ស​ណា​គិតគូរ​ពី​អតីតយុទ្ធជន​យើង​នោះទេ ។​

​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​លើកឡើង​ទៀត​ថា​ព្រោះតែ ការយកចិត្តទុកដាក់​លើ​អតីតយុទ្ធជន​នេះ ទើប​សម្តេច​ចាត់​រូប​លោក​ឱ្យ​ចុះ​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​អតីតយុទ្ធជន ។ បើ​តាម​នាយ​ឧត្តមសេនីយ៍ គន់ គីម​បញ្ហា​របស់​អតីត​យុទ្ធជន​ជា​ច្រើន​ត្រូវបាន​ដោះស្រាយ ដូចជា​ការបើកប្រាក់​ម​រណៈ​សង្គ្រោះ​របស់​អតីតយុទ្ធជន​ការផ្តល់​ផ្ទះ​និង​ដី ជា​ដើម​ដល់​អតីតយុទ្ធជន​មាន​ជីវភាព​ខ្វះខាត ជាពិសេស​ការ​កៀរគរ​កម្លាំង​ជួយ​គ្នា​នៅ​ពេល​អតីតយុទ្ធជន ឬ​គ្រួសារ​អតីតយុទ្ធជន​មាន​បញ្ហា​នានា ។​

​ក្នុងឱកាស​នោះ នាយ​ឧត្តម សេនី​យ៍ គន់ គីម​ក៏បាន​ណែនាំ ដល់​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ថ្នាក់ស្រុក ឃុំ​ត្រូវ យកចិត្តទុកដាក់​ក្នុងការ​មើលថែ​ជួយ​ដោះស្រាយ​ការលំបាក​របស់​សមាជិក នៅ​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ​ឱ្យ​បានកា​ន់​តែ​ល្អ​ថែមទៀត ជា​ពិសេស​ពេល​ពួក​គាត់​ឈឺ​ស្កាត់​យប់​ព្រលប់ ឬ​មានធុរៈ​ផ្សេងៗ ។​

​ក្នុង​ទឹកមុខ​ប្រកបដោយ​ក្តី​រីករាយ បងប្អូន​សមាជិកសមាគម​អតីតយុទ្ធជន ដែល​បាន​ចូលរួម​ក្នុង​ពិធី​បំពាក់​មេដាយ​នេះ បាន​សម្តែង​ក្តីរំភើប​រីករាយ ដែល​សម្តេច​តេជោ​ជានិច្ចជា​កាល​តែងតែ​គិតគូរ​ដល់ ទោះជា​ចូលនិវត្តន៍​ហើយ​ក៏​ដោយ​។ បងប្អូន​អតីតយុទ្ធជន​បាន​ប្តេជ្ញា​គាំទ្រ សម្តេច​តេជោ​ហ៊ុន សែន ដោយ​ឥត​ងាករេ​នឹងមិន​ស្តាប់​តាម​ការ​ញុះញង់​របស់​ជន​អគតិ​ណាមួយ​នោះឡើយ ។​!

 

Takeo34 Takeo4 Takeo3 Takeo1 Takeo

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved