ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

​កាំកុងត្រូល​បាត់ដំបង​រកឃើញ​ទំនិញ​ខូច​គុណភាព​ចម្រុះ​ចំនួន​៤២​គីឡូក្រាម​ដាក់​លក់​នៅ​ផ្សារ​ក្នុងស្រុក​គាស់ក្រឡ​

នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ ២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​បាន​សហការ​ជាមួយ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់ ដើម្បី​ស្វែងរក​ទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់​សារធាតុ​គីមី​ហាមឃាត់ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាជន​ដោយ​បាន​រកឃើញ ទំនិញ​ខូច​គុណភាព​ចម្រុះ ៤២ គីឡូក្រាម ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ធំ​ស្ថិត​នៅក្នុង​ស្រុក​គាស់ក្រឡ​ខេត្ត បាត់ដំបង យក​មក​រក្សាទុក​រង់ចាំ​ការដុ​ត​កម្ទេចចោល ។​

​លោក ហាក់ សុខ​រិន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បានឱ្យដឹងថា ដើម្បី​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ជា​ប្រចាំ ដែល​តែងតែ​ធ្វើ​ការចុះ​ត្រួតពិនិត្យ​នៅ​តាម​បណ្តាល​ផ្សារ​និង​ផ្ទះ​ដែល​ដាក់​តាំង​លក់​នូវ​ទំនិញ​ទាំងអស់ ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រពល​រដ្ឋ​ផងដែរ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា អាជីវករ​មួយចំនួន​នៅតែ​ដាក់តាំង​លក់ទំនិញ របស់​ខ្លួន​មាន​ការ​ហួស​កាលបរិច្ឆេទ​កំណត់ ដោយ​មិន​បាន​យកចិត្តទុកដាក់​ពី​សុខភាព​អ្នកប្រើប្រាស់ ហើយ​បើ​ទស្សន៍​ជា​យ៉ាងណា​ក៏​ដោយ​មន្ត្រី​ជំនាញ​នៅតែ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការណែនាំ​ពី​ផលប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ជាប្រចាំ​ម្យ៉ាង​វិញ ទៀត​អ្នក​លួច​នាំ​ចូល​ទំនិញ​ខូច​គុណភាព​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​គិត​ពី​សុខភាព​អ្នកដទៃ គឺ​សមត្ថកិច្ច​ជំនាញ​តែងតែ​ទប់ស្កាត់​បាន​ទាន់​វេលា​។​

​ឯកឧត្តម​បាន​បន្តថា ក្នុងនាម មន្ត្រី​ជំនាញ​នៅតែ​បន្ត​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ដោយ​ផ្ទាល់​តាមរយៈ​ការបិទ​ផ្សាយ​រូបភាព​ជា​បន្ត​ទៀត​ដើម្បី​ឱ្យ​អ្នក​លក់ និង​អ្នក​ប្រើប្រាស់​បាន​យល់​កាន់តែ​ច្បាស់ ពី​ការប៉ះពាល់​សុខភាព​មកលើ​អ្នក​បរិភោគ​ទាំងអស់គ្នា និង​ទប់ស្កាត់​អ្នក​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ហួស​កាលបរិច្ឆេទ​មក​ចែកចាយ​តាម​ទីផ្សារ​បន្តទៀត ចំណែក​អ្នក​ប្រើប្រាស់​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុន​នឹង​ទិញ​ទំនិញ​អ្វីមួយ​យក​ទៅ​បរិភោគ​ដែល​អាច​ខូចសុខភាព​ខ្លួនឯង​ផង​ដែរ ៕

 

Camcontrol Camcontrol2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved