ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

​ទេសាភិបាល​ធនាគារជាតិ​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​ការចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ​

ឯកឧត្តម​ជា ចាន់តូ ទេ​សា ភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន ប្រកាស​ឱ្យ​ពលរដ្ឋ ទាំងអស់​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​ការចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ​(​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ឬ​ស្ថាប័ន​ណាមួយ​) ព្រោះ​បច្ចុប្បន្ននេះ​កំពុង​មាន​ជន ឆ្លៀត​ឱកាស​បាន​កឹប​កេងចំណេញ​ទៅលើ​ការរកស៊ី​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​នេះ ។​

​ការប្រកាស​បែប​នេះ​របស់ ឯកឧត្តម​ទេសាភិបាល ធ្វើឡើង​នា​ឱកាស ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្ត​បន្ទាយ លោក ថា​សុទ្ធា ជំនួស​លោក ហេង ទួង​ដែល​ទើបតែ​ចូល​និវត្ត នា​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​។​
​ឯកឧត្តម​ទេសាភិបាល​បានឱ្យ ដឹងថា  “​ទន្ទឹម​នឹង​ការរីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក៏​មាន ជន​មួយចំនួន​កំពុង​កេងចំណេញ ដោយ​ប្រើ​ន​សារ​យោ​បាយ​ប្រភិ​ថុត​តាមរយៈ​ការឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​របស់​រដ្ឋ​មិន​តែ ប៉ុណ្ណោះ​ពួកគេ បាន​ដើរ​បោក​បញ្ឆោត​ពលរដ្ឋ មិនបាច់​សង​ប្រាក់​ប្រសិនបើ​គេ​ឈ្នះ​ឆ្នោត​ឬ ឃោសនា​ប្រាក់​សន្សំ​ពី​ប្រជាពលរដ្ឋ​ដោយ​សន្យា​ឱ្យ​អត្រា​ការប្រាក់​ខ្ពស់​ជាដើម តែ​ទីបំផុត​ពួកគេ​បាន​រត់គេចខ្លួន​បាត់​នេះ​ជា​សកម្មភាព​មិន​ស្របច្បាប់ ធ្វើឱ្យ​ពលរដ្ឋ​ខាតបង់​យ៉ាង​ធំធេង និង​ត្រូវ​មានការ​ប្រុង​ប្រយត្ន័​ឱ្យ​ខ្ពស់​” ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ជា ចាន់តូ​ក៏​បាន​បង្ហាញ​ឱ្យដឹង​ពី​ការកើនឡើង​នៃ​ការប្រើប្រាស់​ប្រាក់​រៀល​នាពេល​បច្ចុប្បន្ន ។ ឯកឧត្តម​បាន​លើកឡើង​ថា កន្លងមក​រាជរដ្ឋាភិបាល និង​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​លើកកម្ពស់ ការប្រើប្រាស់​ប្រាក់រៀល​ជា​បន្តបន្ទាប់ ដោយ​មាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​ពលរដ្ឋ​ទូទៅ ហើយ​ក្នុងនោះ​កំណើន​នៃ​តម្រូវការ​ប្រាក់​រៀល​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។​

​ជាក់ស្តែង​រូបិយវត្ថុ​ចរាចរណ៍​និង​ប្រាក់​បញ្ញើ​នៃ​ប្រាក់​រៀល​បាន កើន​ឡើង​ក្នុង​អត្រា​១៨%​និង​២៧% រៀង​គ្នា​ផងដែរ​។ ក្នុង​នោះ​តាម រយៈ​កំណើន​អត្រា​ទទួល​បាន​និង ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ព្រមទាំង​បាន​ផ្តល់​កម្ចី​ដល់​អតិថិជន​ប្រមាណ​ជិត​១,៨​លាន​នាក់​និង ទទួល​ប្រាក់​បញ្ញើ​ពី​អ្នក​ផ្ញើ​ប្រាក់​ជាង​១,៧​លាន​នាក់​ជាមួយ​សេវា​យ៉ាង ទូលំទូលាយ​ទូទាំង​ផ្ទៃ​ប្រទេស​។​

​ឯកឧត្តម​ទេសាភិបាល​ក៏បាន បញ្ជាក់ទៀតថា ការរីកចម្រើន​ក្នុង​វិស័យ​ធនាគារ​នេះ អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សន្តិភាព​ទើប​ទទួល​បា​ការជឿជាក់ និង​ការចូលរួម​គាំទ្រ​ពី​ប្រជាជន​និង សាធារណៈជន  ៕

 

cheachanto

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved