ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

លោក ថន ម៉េង​ស្រ៊ា នាយរង​សេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ដឹកនាំ​កម្លាំង​ចុះ​សាងសង់​ផ្ទះ​ជូន​លោកយាយ​ចាស់ជរា​

​មណ្ឌលគិរី ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ត្រូវបាន​លោក ថន ម៉េង​ស្រ៊ា នាយរង​សេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ពូ​រ៉ា​ប៉ែត ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា សាងសង់​ថ្មី​ជូន​លោកយាយ​ចាស់ជរា​ម្នាក់​ដែល រង​គ្រោះ​ក្នុង​ហេតុ​ការណ៏ខ្យល់​កន្ត្រាក់​បណ្តាលឲ្យ​ខ្ទម​របស់​គាត់​បាក់​ រាប​ដល់​ដី កាលពី​ថ្ងៃ​ទី​១៨ មេសា ២០១៦ ។​

​លោក ផុន ប៊ុន​ស៊ី ប្រធាន​ភូមិ​ពូ​រ៉ា​ប៉ែ​ត​បានឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​១៨ មេសា នៅ​មូលដ្ឋាន​ភូមិ​របស់​លោក មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ដែល​លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​។​លោក​បន្តថា ក្រោយ​ពី​ស្ងប់​ស្តាត់ភ្លៀង​ផ្គរ​បន្តិច លោក​ក៏​បាន​ចុះ​ពិនិត្យ​មើល​ក្នុង​ភូមិ​ដែល​លោក​គ្រប់គ្រង​ឃើញ​មាន ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ត្រូវបាន ខ្យល់​បោលបក់​ធ្វើឲ្យ​ដួល​រលំ នឹង​ខូចខាត​មធ្យម​អស់​ប្រមាណ​៣៦​ខ្នង​ផ្ទះ ។ ហើយ​នៅពេលនេះ ផ្ទះ​មួយ​ចំនួន​ធំ​ដែល​ពលរដ្ឋ​មាន​លទ្ឋិភាព​កំពុង​សាងសង់​ខ្លួនឯង​រួច​ មួយចំនួន​ហើយ ដោយឡែក​តែ​លោកយាយ តិះ អ៊ី​ម អា​យ​៧៩​ឆ្នាំ ដែល​ជីវភាព​ខ្វះខាត ត្រូវបាន​អ្នកភូមិ​នឹង​សប្បុរសជន​កំពុង​ជួយ សង់ផ្ទះ​ថ្មី​ជូន​លោកយាយ​ដើម្បី​រស់​នៅ​បាន​សមរម្យ​។​

​លោក​វរ​សេ​នីយ៏ទោ ថន ម៉េង​ស្រ៊ា នាយរង​សេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​បាន​មាន​ប្រសា​ស​ ន៏​ថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី លោក​បាន​ដឹកនាំ​កម្លាំង​ទាហាន​១០​នាក់ នឹង​យក​សម្ភារៈ​មួយចំនួន ដើម្បី​ទៅ​សាងសង់​ផ្ទះ​ជូន​លោកយាយ ដែល​កំពុង​ជួប​ការលំបាក នឹង​មាន​ជំងឺ​ប្រចាំកាយ​ផង​នោះ​។​លោក​បាន​បន្តថា កងទ័ព​មិន​ត្រឹមតែ​មាន​តួនាទី​ការពារ​ទឹកដី​នោះទេ កងទ័ព​ក៏បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ជាពិសេស​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ថ្ងៃ​នោះ​ដែរ​លោក​វរ​សេ​នីយ៏ទោ ថន ម៉េង​ស្រ៊ា ក៏​បាន​នាំយក​អំណោយ​ទៅជូន​លោកយាយ តិះ អ៊ី​ម មួយចំនួន​ផង​ដែរ​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​គាត់ ៕

 

IMG-20160421-WA0000 IMG-20160421-WA0001 IMG-20160421-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved