ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

អត់លុយបង់ថ្លៃទិញផ្ទះបង់រំលស់ និងមានជម្លោះលែងលះប្រពន្ធផង បុរសជាប្ដីលេបថ្នាំសម្លាប់ខ្លួនក្នុងបន្ទប់ឡៅតឿ

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវក្រុមកម្មករសំណង់ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ឡៅតឿ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី៣ ផ្លូវលេខ០៦ ផ្ទះលេខ៦៦ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
បុរសរងគ្រោះឈ្មោះ ហេង ប៊ុនថេង អាយុ៣៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បុរសជាកម្មករម្នាក់ឈ្មោះ អោប ធារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុរូបគេ និងក្រុមការងារ៦នាក់ទៀត ត្រូវបានម្ចាស់បុរីជួលឲ្យពួកគាត់ទៅបោសសម្អាតផ្ទះខាងលើ។ ពេលពួកគាត់មកដល់ ឃើញផ្ទះខ្ទាស់សោពីក្នុង ពួកគាត់ក៏បានគាស់កញ្ចក់ដើម្បីយកសោចូលទៅសម្អាត។ ពេលនោះគ្នាគាត់ម្នាក់បានឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ហើយក៏បានរាយការណ៍ទៅសន្តិសុខក្នុងបុរី សន្តិសុខក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យសព។

di1

ចំណែកស្ត្រីជាប្រពន្ធសព ឈ្មោះយ៉ែម រស្មី អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានអះអាងថា សពបុរសរងគ្រោះជាប្តីរបស់នាង។ រូបនាងនិងប្ដីបានទិញផ្ទះកើតហេតុខាងលើបង់រំលស់ តែអត់មានលុយបង់ឲ្យខាងបុរី ចំនួន៣ខែ ខាងបុរីបានដកហូតយកផ្ទះវិញ ។
បន្ទាប់មក ជនរងគ្រោះជាប្ដី និងរូបនាងមានជម្លោះឈ្លោះប្រកែកគ្នា រហូតធ្វើឱ្យបុរសជាប្តីចាកចោលផ្ទះ ហើយនាងបានទៅដាក់ពាក្យបណ្ដឹងលែងលះនៅសង្កាត់ជ្រោយចង្វា តែបុរសជាប្ដីមិនបានទៅផ្ដិតមេដៃនោះទេ ។
លុះនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ រូបនាងជាប្រពន្ធទទួលបានដំណឹងពីខាងម្ចាស់បុរីខលទៅប្រាប់នាងថា មានមនុស្សស្លាប់នៅក្នុងផ្ទះនាងដែលបានទិញកន្លងមក ។ ពេលមកដល់ ទើបដឹងថាបុរសជាប្ដីបានស្លាប់ពិតប្រាកដមែន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះមកពិនិត្យសាកស ទើបដឹងថាជនរងគ្រោះបានធ្វើអត្តឃាតដោយខ្លួនឯងដោយលេបថ្នាំងងុយដេកជាច្រើនគ្រាប់ដោយសារតែសមត្ថកិច្ចរកឃើញសំបកថ្នាំងងុយដេកនៅជាប់នឹងខ្លួនជនរងគ្រោះ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

hh2 di1 di2 di3 di4

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved