ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

ចាប់បានហេីយក្រុមក្មេងទំនេីងដែលគប់កញ្ចក់….

( ខេត្តតាកែវ ) បន្ទាប់ពីទទួលបានព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមfacebook អំពីករណីគប់កញ្ចក់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីកំណត់មុខសញ្ញា និងបង្ក្រាបបានទាន់ពេលវេលា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ រួមមានទី១ឈ្មោះ ម៉េង ប្រុសឈីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ចិន លីហុង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ទី៣ឈ្មោះ ម៉េង ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ទី៤ឈ្មោះ គីម កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំ ជាមួយគ្នាue

និងទី៥ឈ្មោះ ម៉េង សុធីវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ព្រមទាំងដកហូតបានម៉ូតូចំនួន០៣គ្រឿងដែលជិះធ្វើសកម្មភាព។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង៥នាក់ខាងលើ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតមានឈ្មោះ ជឹម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។តាមចម្លើយសារភាពជនសង្ស័យខាងលើ បានសារភាពថាកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ពួកគេធ្លាប់ធ្វើសកម្មភាព០១លើករួចមកហើយ ចំពោះមូលហេតុដែលពួកគេគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរពេលយប់គឺបណ្តាលមកពីគំនុំ ដែលធ្លាប់មានរថយន្តធុនធំបើកកៀមិត្តភ័ក្ររបស់គេកាលពីមុន។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាកំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។# ជា អេងឡុង #

ue1 ue3

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved