នៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2020 នៅវេលាម៉ោងប្រហែលជា 7 និង 30 នាទីល្ងាចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្ដោយផ្លូវលេខ 21 ស្ថិតនៅក្នុងភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលដែលបង្កឡើងដោយរថយន្តមួយគ្រឿងបានបុកម៉ូតូបុរសម្នាក់ឲ្យរងរបួសបាក់ផ្លូវហើយជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ភ្លាមភ្លាមនោះកម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលចរាចរណ៍ក្រុងតាខ្មៅ
បានចុះធ្វើអន្តរាគមន៍នឹងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។តាមសម្ដីជាបឋមរបស់ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានឲ្យដឹងថារថយន្តដែលបុកម៉ូតូរួចគេចខ្លួននោះគឺជាប្រភេទរថយន្តធុនត្រា។ខាងកម្លាំងសមត្ថកិច្ចបានដឹកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីស្រាវជ្រាវនិងដោះស្រាយនៅពេលក្រោយ។