បឋម : ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់ ដែលបង្កឡើងដោយរថយន្តព្រូសមួយគ្រឿងបានបុក passapp ឡើងក្រឡាប់ហើយរត់គេចខ្លួនបាត់។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឱ្យបុរសម្ចាស់ passapp រងរបួសធ្ងន់ហើយត្រូវបានខាងកម្លាំងសមត្ថកិច្ចហៅឡានពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ។សូមបញ្ជាក់ផងដែរថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 2 ស្ថិតនៅក្នុងភូមិក្រពើហារសង្កាត់ព្រែកឬស្សីក្រុងតាខ្មៅខេត្តកណ្ដាល។