ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

រថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិចបែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុនដាយដែលកំពុងធ្វើដំណើរពីលិចទៅកើតបណ្ដាលឱ្យរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង

(ខេត្តកំពង់ធំ ) គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧.១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រថយន្តទាំង៣គ្រឿងនេះរួមមាន។

ទី១-រថយន្តម៉ាក ហុីយិនដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2BH-3217 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បេីកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)

ទី២-រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2AA-1130 ដឹកជ្រូកសាច់ ហើយអ្នកបើកបរបញ្ចូនទៅមន្ទីរពេទ្យ ។

ទី៣-រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3E-6450 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿងលាយក្រហមចាស់ ពាក់ផ្លាកលេខភ្នំពេញ 4A-5664 ដឹកកុងទីន័រ ពណ៌ក្រហមចាស់ (ក្រុមហ៊ុនដឹកជញ្ចូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។

មូលហេតុបង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិចបែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុនដាយដែលកំពុងធ្វើដំណើរពីលិចទៅកើតបណ្ដាលឱ្យរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មករថយន្តសាំយ៉ុង ដឹកជ្រូកសាច់ ដែលកំពុងធ្វើដំណើរពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ (V1) វ៉េចង្កូតធ្លាក់ជាយផ្លូវខាងជើងតែម្ដង។

វត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់។@ ជា អេងឡុង@a4 a1 a2 a3

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved