ចាងហ្វាងការផ្សាយ ៖ លោកស្រី អ៊ូ សាវន / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092 200 242
ព័ត៌មាន​ថ្មី
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ខៀវ មុត នៅថៃ្ញទី 22 ខែមីនា ឆំា្ន 2023 - ( ក្រុងតាខ្មៅ ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ - កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល - ព្រំប្រទល់ស្រុកស្អាង និងស្រុកព្រៃកប្បាសពេលនេះបានក្លាយទៅជាតំបន់នេសាទត្រីដ៏មានប្រជាប្រិយភាពបំផុត។ - ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។ - រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ - ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស - សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ( ព័ត៌មានបឋម )អគ្គីភ័យឆាបឆេះ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោងប្រហែល ៩: ៣០នាទីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២១ - ខេត្តកណ្តាល÷រថយន្តបែនដឹកដីមួយគ្រឿងបើកថយក្រោយរអិលធ្លាក់ទៅប្រឡាយក្រឡាប់ផ្ងាជើងឡើងលើប៉ះជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងនិងរថយន្ត។

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់  ឱ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀតជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានមាស់ធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខាមួយចំនួនទៀតផងដែរ។

អំណោយទាំងនេះ នឹងត្រូវដឹកជញ្ជូនតាមយន្តហោះទៅកាន់ប្រទេសទីម័រលេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ។

អំណោយម៉ាស និងសម្ភារបរិក្ខារបស់កម្ពុជា ប្រគល់ដល់ប្រទេសឡាវ ត្រូវបានដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ចំណែកឯអំណោយម៉ាស និងសម្ភារបរិក្ខាកម្ពុជាប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលឥស្សរជនទាំងពីរសុទ្ធសឹងតែដឹកនាំ តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន៕

a1 a2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 092 200 242

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយ បារមី វិហារសួគ៌ ធីវី អនឡាញ

"បារមី វិហារសួគ៌ ធីវី អនឡាញ" ដំណើរការ​តាមប្រកាសលេខ ..... ពមប្រក ចុះថ្ងៃទី ..... ខែ ..... ឆ្នាំ ២០១៧

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 092 200 242

Copyright © 2015 Donkeo News, All right Reserved